top of page

ឯកសារ ធ្វើដំណើរ

ដើម្បីអាចសម្រាលកូននៅតាមគ្លីនីកឬមន្ទីរពេទ្យនៅសិង្ហបុរីបាន  អាជ្ញាធរ ICA របស់សិង្ហបុរី ​តម្រូវឲ្យអ្នកស្នើសុំការអនុញ្ញាតជាមុនសិន និងស្នើសុំបណ្ណស្នាក់នៅរយៈពេលវែង  ដោយអ្នកត្រូវបញ្ជូនឯកសារមួយចំនួនទៅ ICA  ក្នុងនោះក៏តម្រូវឲ្យមានលិខិតចេញដោយស្ថានទូតកម្ពុជានៅសិង្ហបុរីផងដែរ។

សម្រាប់ព័ត៌មានលម្អិតអំពីការស្នើសុំបណ្ណស្នាក់នៅរយៈពេលវែងនេះ សូមចូលទៅកាន់គេហទំព័រ៖ https://www.ica.gov.sg/reside/LTVP/apply/visitor-seeking-permission-to-give-birth-in-singapore  
 

ការស្នើសុំលិខិតពីស្ថានទូត

អ្នកអាចទាញយកឯកសារក្នុង តំណភា្ជប់ (Link)នេះ មកបំពេញតាមកុំព្យូទ័រ ​ឬព្រីនចេញបំពេញដោយដៃ រួចផ្ញើជាមួយឯកសារយោង ទៅកាន់អ៊ីមែល៖ camemb.sgp@gmail.com ។ 

សម្គាល់៖
- សូមត្រៀមបញ្ជូនឯកសារ​យោងដើម្បីស្នើសុំលិខិតពីស្ថានទូត

ក- អត្តសញ្ញាណបណ្ណរបស់សាមីខ្លួន និងស្វាមី
ខ- លិខិតឆ្លងដែនរបស់សាមីខ្លួន និងស្វាមី
គ- សំបុត្រអាពាហ៍ពិពាហ៍ច្បាប់ដើម ឬសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍។

       

*​ រយៈពេលដំណើរការឯកសារស្នើសុំ៖ ៥ថ្ងៃនៃថ្ងៃធ្វើការ។ លិខិតនេះ​ អាចត្រូវបានផ្ញើទៅសាមីខ្លួនតាមរយៈអ៊ីម៉ែល ឬសាមីខ្លួន/ស្វាមីអាចទទួលយកច្បាប់ដើមដោយផ្ទាល់នៅស្ថានទូត នៅរៀងរាល់ម៉ោងធ្វើការ

* សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖  camemb.sgp@gmail.com ​ឬទូរសព្ទ៖ (+65) 6341 9785 ​និង (+855) 1147 8888 (Telegram) ។ ​        
 

bottom of page